(ភ្នំពេញ):នៅព្រឹកថ្ងៃ ទី៧ ខែមេសា ឆ្នាំ២០២១ នេះ លោកជំទាវ ប៊ុន សុថា ជាប្អូនស្រីពៅរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពស់ខ្ពស់សម្តេចទាំងពីរ បាននាំយកនូវថវិកាជាបច្ច័យនៃមហាបុណ្យកុសលរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ចំនួន ២០០លានរៀល ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ។ ពិធីប្រគល់អំណោយជាទឹកប្រាក់ដ៏សប្បុរសធម៌នេះ ក៏មានការចួលរួមផងដែរពី ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Denis Laurent) តំណាងមន្ទីរពេទ្យគន្ធបុប្ផា និងក្រុមការងារមួយចំនួនទៀត ។ នៅក្នុងឱកាសនោះ លោកជំទាវ ប៊ុន សុថា បានមាន ប្រសាសន៍ថា លោកជំទាវពិតជាមានសេចក្តីរីករាយក្រៃលែងនៅថ្ងៃនេះ ដែលបាននាំនូវអំណោយសប្បុរសធម៌របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មកផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកជួយទ្រទ្រង់ដល់ការព្យាបាលកុមារកម្ពុជាទូទាំងប្រទេសដែលមានបញ្ហាដោយជំងឺផ្សេងៗ ។ លោកជំទាវបានមានប្រសាសន៍បន្តទៀតថាតាមរយៈថវិការដ៏សប្បុរសធម៌នេះ គឺជាថវិកាដែលទទួលបានពីបច្ច័យនៃមហាបុណ្យកុសលរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី […]
រោគសញ្ញាកូវីដ19 ដែលបញ្ជាក់ដោយក្រសួងសុខាភិបាល
នេះជារោគសញ្ញាកូវីដ19 ដែលបញ្ជាក់ដោយក្រសួងសុខាភិបាល ប្រសិនបើបងប្អូនមានរោគសញ្ញាទាំងនេះ សូមទាក់ទងដើម្បីធ្វើតេស្ត បន្ទាន់
កម្ពុជាបានទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ពីអង្គការសុខភាពពិភពលោក (WHO) ដែលនឹងមកដល់នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ខាងមុខនេះ។
សម្ដេចតេជាបានប្រកាសក្នុង Facebook Page របស់សម្តេចនៅថ្ងៃនេះថាកម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca)ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ ប្រសិនបើពុំមានការប្រែប្រួលទេ វ៉ាក់សាំងនេះនឹងមកដល់កម្ពុជានៅម៉ោង១៩:៥០ល្ងាច ថ្ងៃទី២ មីនា២០២១។ ឯកឧត្តម ម៉ម ប៊ុនហេង នឹងតំណាងអោយរាជរដ្ឋាភិបាលកម្ពុជាទទួលយកវ៉ាក់សាំងនេះពីតំណាងអង្គការសុខភាពពិភពលោក និងតំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជានៅយប់ថ្ងៃទី២ មីនា២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះជាផ្លែផ្កានៃកិច្ចសហការអន្តរជាតិដែលកម្ពុជាបានធ្វើជាមួយដៃគូពហុភាគីជាមួយអង្គការសហប្រជាជាតិ ជាពិសេសជាមួយអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។ តាមគំរោងកូវ៉ាក់នឹងផ្តល់អោយកម្ពុជាចំនួន ២០ភាគរយ នៃចំនួនប្រជាជន១៦លាននាក់ ដែលស្មើនឹង៣លាន២សែននាក់ ឬស្មើនឹងវ៉ាក់សាំងចំនួន ៦លាន៤សែនដូស។ សម្តេចក៏បានអរគុណចំពោះប្រទេសនានា ក្រុមហ៊ុន និង សប្បុរសជននៅលើសកលលោកដែលបានផ្តល់ជំនួយដល់យើងតាមរយៈកូវ៉ាក់។ សម្តេចបានបន្ថែមទៀតថា ប្រសិនបើពុំមានការប្រែប្រួលទេ សម្តេចតេជោនឹងទទួលចាក់វ៉ាក់សាំងនៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី ៤ មីនា ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានការធ្វើសន្និសីទសារព័ត៌មានផងដែរ៕
15 Phrases to Politely Ask for Clarification
15 Phrases to Politely Ask for Clarification Phrases to grab someone’s attention Explain to your students that saying something along the lines of “Hey you!” isn’t a good way to grab someone’s attention when asking a question. Instead, teach them how to use more polite phrases, like: Pardon me… Excuse me… Also, make sure to […]
About Us
Thesalekh.com គឺជាគេហទំព័រពហុបំណង ដែលទទួលស្គាល់ដោយផ្លូវច្បាប់។ ពួកយើងនិងដាក់ដំណើរកាផ្សព្វផ្សាយទំនិញឬផលិតផល គ្រប់ប្រភេទដែលរួមបញ្ចូលទាំង ប្រភេទអចលនទ្រព្យ។ ដើម្បីលើកស្ទួយ SME ពួកយើងនឹងជួយផ្សព្វផ្សាយដោយឥតគិតថ្លៃរយៈពេលមួយឆ្នាំពេញចាប់ពីខែ កុម្ភៈនេះតទៅ។ ដែលលក្ខ័ណ្ឌផ្សេងៗត្រូវបានអនុវត្តន៍។ ពួកយើងគឺជាប្រព័ន្ធផ្សព្វផ្សាយដែល មានរចនាសម្ព័ន្ធដ៏ធំទូលាយ ឆ្លើយតមនឹងតម្រូវការរបស់ប្រជាជនយើង។ Thesalekh media ក៏មានបណ្តាញសង្គម Facebook និង YouTube ផងដែរ។ I. Facebookសព្វថ្ងៃពួកកយើងមាន Facebook page ផ្លូវការចំនួន 3 និងដៃគូសហការផ្សព្វផ្សាយ ចំនួន 66 ផេក ដែលពួកយើងមានអ្នក Followers សរុប ជាង 9 លាននាក់។ A. Thesalekh.com គឺជាទំព័រផ្លូវការដែលមានគោលបំណងផ្សព្វផ្សាយបញ្ច្រាបការយល់ដឹងទូទៅដល់បងប្អូនប្រជាជនយើង ប្រកបដោយភាពសប្បាយរីករាយ។ B. The Salekh News គឺជាទំព័រផ្លូវការដែលមានគោលបំណងផ្សព្វផ្សាយ ព័ត៌មានទាន់ហេតុការណ៌ដើម្បីប្រយោជន៌ដល់បងប្អូនក្នុងការសម្រេចចិត្តផ្សេងៗ។ C. Thesalekh គឺជាទំព័រផ្លូវការដែលមានគោលបំណងផ្សព្វផ្សាយអំពី ព័ត៌មាននិងការណែនាំទំនិញ (Product Review) សម្រាប់ បងប្អូន […]